Daily Archives: 22 ខែតុលា 2016

យោងចំណារដ៏ខ្ពង់ខ្ពស់របស់…

source: http://vayofm.com/news/detail/73047-963520536.html

អ្នកទោសខ្មែរនៅក្រៅប្រទេស រដ្ឋស្នើសុំឲ្យបញ្ជូនមកដាក់គុកនៅក្នុងស្រុកវិញ។ តែនេះអ្នកទោសចង់មកវិញបែរជាអ្នកដឹកនាំមិនឲ្យចូលមកទទួលទោស។  តើមានច្បាប់ត្រង់ចំណុចណាមួយដែលចែងពីការមិនឲ្យជនជាតិខ្មែរចូលស្រុកវិញ ហើយបើមាន តើខ្មែរមា្នក់នោះត្រូវមានកំហុសអ្វីខ្លះ ដែលត្រូវហាមចូលស្រុក?  លិខិតនេេះយោងតាមចំណាររបស់នាយករដ្ឋមន្រ្តី តែមួយមុខប៉ុណ្ណោះ មិនមែនយោងតាមរដ្ឋធម្មនុញ្ញឬច្បាប់ណាមួយឡើយ។

នាយករដ្ឋមន្រ្តីបានសន្យាជាដាច់ខាតហើយបើចុះហត្ថលេខាលើកលែងទោសឲ្យសម រង្សីចូលស្រុក នោះសុខចិត្តកាត់ដៃចោល។ មួយរយៈនេះសម រង្សីបានសន្យាថានឹងមកស្រុកខ្មែរវិញ បើមកមែននោះអាចមានការប៉ះទង្គិចគ្នាពេលចាប់ខ្លួន ឬ បាតុកម្មទាមទារដោះលែង។ បើដូច្នេោះមែនហើយបញ្ហាដោះស្រាយមិនចេញ នាយកដ្ឋមន្រ្តីអាចបង្ខំចិត្តស្នើក្សត្រលើកលែងទោសដូចកាលពីឆ្នាំ២០១៣។  បើនាយករដ្ឋមន្រ្តីលើកលែងទោសឲ្យមែន នោះគាត់ត្រូវគោរពពាក្យសន្យា គឺត្រូវកាត់ដៃចោល។ ដូច្នោះគឺមិនឲ្យចូលស្រុកតែម្តងទៅគឺគ្មាន ការប៉ះទង្គិច បាតុកម្ម ឬ លើកលែងទោសអ្វីទេ។ សម រង្សីធ្លាប់សន្យាម្តងរួចមកហើយថាមកស្រុកខ្មែរវិញ ទោះបីជាគេយកគាត់ទៅធ្វើអ្វីក៍ព្រមដែរ តែក្រោយមក មិនបានធ្វើតាមការសន្យាឡើយ។  លើកនេះសន្យាទៀតហើយ តែបើចង់ចូលក៍ចូកមកបានដែរព្រោះគេបិទផ្លូវ បិទទ្វារផ្ទះមិនឲ្យចូល។ ការបិទផ្លូវមិនឲ្យចូលស្រុកអាចចំនេេញទាំងបក្សលេខ៤និងសម រង្សីខ្លួនឯង ព្រោះមិនចង់ចូលស្រុកស្រាប់ផង ហើយ កុំឲ្យគេថាមិនចេះគោរពពាក្យសន្យាជាច្រើនលើកច្រើនសារមកហើយ។ មេបក្សលេខ៧មានលេសមួយនេះសម្រាប់នៅក្រៅស្រុកកុំឲ្យអ្នកគាំទ្រខូចចិត្ត ខឹងគាត់ ហើយថាគ្មានភាពក្លាហាន ដូចលោកតាម៉ម សូណង់ដូរ ទោះបីមានដីការចាប់ខ្លួនក៍គាត់ហ៊ានចូលស្រុកវិញឲ្យគេចាប់ខ្លួនតាមសសម្រួល។

បើនាយករដ្ឋមន្រ្តីចេញបញ្ជារឲ្យថ្នាក់ក្រោម ឬ ចេញអនុក្រឹតអ្វីមួយខុស ឬ បំពានច្បាប់រដ្ឋធម្មនុញ្ញ តើស្ថាប័នណា ឬនរណាហ៊ានដាក់ទោស ឬ ចាប់ខ្លួនគាត់?