ចុម!!! លោកពូ វាសនា លើកឡើងអំពីចំណុចដ៏រសើបមួយ ដែលយួនស្ដាប់ហើយអាចនឹងភ័យស្លន់

Advertisements

ប្រតិកម្មលោក ខឹម វាសនា ចំពោះការបែកធ្លាយសំឡេងកឹម សុខា

Veasna Khem
8 hrs ·
ពិតជាស្ថានភាពដ៏តឹងតែងណាស់សំរាប់ពលរដ្ឋដែលមាននិន្នាកាប្រឆាំងនឹងcppហើយស្រឡាញ់cnrp។​ ព្រោះថាបើបោះឆ្នោតអោយcnrpនោះដូចបោះឆ្នោតអោយមនុស្សចំណុះអោយមនុស្សដែលខ្លួនប្រឆាំង​ ព្រោះលោក​ កឹមសុខាពេលនេះ​ មនុស្សមើលឃើញថាជាកូនអុកលោកនាយករដ្ឋមន្ត្រីទៅហើយ​ ដូច្នេះបើបោះឆ្នោតអោយcnrp ដូចតែបោះអោយcppអីចឹង​ តែបើចង់បោះអោយលោក​ សម​ រង្សីុ​ នោះលោកសម​ រង្សីុ​ មិនអាចឈរឈ្មោះជាប្រធានបក្សបាន។​ ស្ថានភាពcnrpពេលនេះអាចគ្រាន់បើជាងនេះបាន​ បើលោកកឹម​ សុខាលាឈប់ពីមុខនាទីជាប្រធានcnrpទៅ​ ហើយទុកអោយមនុស្សមកពីខាងលោកសម​ រង្សីុឈរជាប្រធានបក្សដោយរក្សាទុកថាលោកសម​ រង្សីុទោះមិនបានធ្វើជាប្រធានបក្សcnrpរបស់ពួកយើង​ ក៏គាត់នៅតែជានិមិត្តរូបនៃបក្សប្រឆាំងcnrpរបស់ពួកយើងតែដដែល​ បើcnrpយើងឈ្នះឆ្នោតនោះយើងនឹងកែច្បាប់ស្តីពីគណបក្សនយោបាយឡើងវិញ​ ហើយលោកប្រធានយើងនឹងវិលមកធ្វើនាយករដ្ឋមន្ត្រីតែដដែលទេ។​ តែនោះ​ លុះត្រាតែលោកកឹមសុខាព្រមបញ្ចប់ជីវិតនយោបាយទាំងស្ពាយយកភាពអាម៉ាស់របស់ខ្លួនទៅនាជីវិតនយោបាយចុងក្រោយរបស់គាត់​ តែផ្លូវនេះសំរាប់មនុស្សចូលចិត្តមុខមាត់ដូចលោកកឹម​ សុខាដូចជាមិនងាយទេ។​ បើផ្លូវនេះទៅមិនរួច​ ដើម្បីសង្គ្រោះបក្សcnrpនោះ​ មានតែធ្វើសមាជប្តូរប្រធានទាំងបង្ខំ​ តែបើលោកកឹមសុខាមិនព្រមនៅតែក្រាញជាប្រធាន​ដដែល នោះចលនាប្រឆាំងនៃបក្សនេះនឹងបែកចេញជាពីរបក្ស។​ សុទ្ធតែក្រឡាងាប់ទាំងអស់។​ មិនងាប់ទេបក្សcnrpនោះ​ ព្រោះក្រសួងមហាផ្ទៃទទួលស្គាល់ជាគណ:បក្សនយោបាយស្របច្បាប់ទៅហើយនោះ គឺវាងាប់ឯអ្នកគាំទ្រcnrpទៅវិញទេ​ មិនដឹងជាបោះឆ្នោតអោយអ្នកណាទេពេលនេះ។​ អ្នកគាំទ្រcnrp ជាន់ចានជ្រក់ហើយពេលនេះ។។។
https://web.facebook.com/photo.php?fbid=1934897166738368&set=a.1376628242565266.1073741825.100006543093049&type=3&theater

កាបោះឆ្នោតរើសប្រធានបក្ស

ការបោះឆ្នោតជ្រើសរើសប្រធាន អ្នកដឹកនាំគណបក្ស ភាគច្រើនធ្វើឡើងដើម្បីបង្រ្គប់កិច្ចដោយសារ ប្រធានត្រូវបានរើសរួចជាស្រេចហើយគ្រាន់តែឲ្យសមាជិកបោះឆ្នោតព្រម ឬ មិនព្រមដោយលើកដៃ ហើយមានបេក្ខជនតែម្នាក់គត់ គ្មានការប្រកួតប្រជែងគ្នា។ សមាជិកដែលមានសិទ្ធិបោះឆ្នោតមិនត្រូវបានកំណត់ច្បាស់លាស់នាំឲ្យមានបក្សប្រហារទំលាក់មេបក្សដូចគណបក្សហ៊្វុនស៊ីនបិចកាលពីឆ្នាំ២០០៦ គឺ ក្រុមមួយនាំតែគ្នាគេទាំងអស់មកធ្វើសមាជលើកដៃគាំទ្រ ឬ ប្រឆាំងអ្វីមួយស្រេចតែចិត្ត។

 

ការជ្រើសប្រធានគណបក្សដោយការធ្វើសមាជបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ

១ បេក្ខជនឈរឈ្មោះយ៉ាងតិច២នាក់ប្រជែងគ្នាយកដំណែងប្រធាន

២ ការបោះឆ្នោតដោយសម្ងាត់

៣ សមាជិកដែលមានសិទ្ធិចូលរួមនិងបោះឆ្នោតត្រូវបានកំណត់ច្បាស់លាស់

No automatic alt text available.

បង្កើតទឹកដីថ្មីជាទីកក់ក្តៅសំរាប់LDP

  1. យើងមិនមែនទិញដីខ្មែរទេកូន ដីនោះគឺត្រូវតែនៅប្រទេសផ្សេង។ កូនច្បាស់ជាចំលែកក្នុងចិត្ត តែកូនត្រូវដឹងថាពុកដេកគិតទាំងយប់ទាំងថ្ងៃយូរណាស់មកហើយ រកទីសុខសាន្តសំរាប់កូនអោយបានមុនពេលអវត្តមានពុក។ ពុករកឃើញវិធីមួយហើយ ងាយទៅដល់ជាងវាយដណ្តើមទឹកដីនេះ។

    កូនប្រុសស្រីទឹកដីនេះមិនមែនរបស់យើងទេ ពលរដ្ឋប្រទេសនេះមិនមែនបងប្អូនយើងទេ ពុកត្រូវតែបូជាជីវិត បង្កើតទឹកដីថ្មីជាទីកក់ក្តៅសំរាប់កូន ជឿជាក់លើពុកចុះណាកូន។ ពុកមិនអាចហ៊ានស្រមៃដល់វេលាដែលគ្មានពុកលើលោកនេះ ហើយកូនត្រូវរស់នៅក្នុងហ្វូងសត្វសាហាវដូចសព្វថ្ងៃនេះទេ។ កូននឹងមានជីវិតបែបណាទៅកូន ក្រោយអវត្តមានរបស់ពុកនៅក្នុងសង្គមតិរិច្ឆាននេះ? មិនអាចទេកូន មិនអាចទេកូន ពុកមិនអាចទុកពួកកូនចោលនៅក្នុងសង្គមសត្វនេះបានទេ ពុកស្លាប់ទៅបិទភ្នែកមិនជិតទេ ពុកទៅដោយមិនស្ងប់ទេ។ ឈាមពុកនឹងបង្ហូរដូរមកវិញនូវក្តីសុខកូន ពុកកូនមិនមែនមនុស្សធម្មតាដូចគេទេណាកូន ពុកមានសម្ថភាពធ្វើ ពុកមានមនោសញ្ចេតនាមួយដ៏កក់ក្តៅសំរាប់ពួកកូន ពុកនឹងប្រើសមត្ថភាពពុកបង្កើតអោយបានទឹកដីថ្មីណាមួយក្នុងលោកនេះទុកជាទីសុខសាន្តសំរាប់កូនរស់នៅជុំបងប្អូនមុននឹងពុកលាកូន ដែលជាក្តីសុបិនពេញមួយជីវិតក្រោយពុកចាកចេញពីគណៈសមរង្សីុ។ យើងនឹងមិនមែនមានឈ្មោះជាខ្មែរទៀតទេ ហើយយើងក៏នឹងគ្មានឈ្មោះដូចជនជាតិណាមួយក្នុងលោកនេះដែរ ពួកយើងគឺជាគ្រួសារសម្ព័ន្ធ ដែលជាឈ្មោះជនជាតិថ្មីនៅលើលោកយើងនេះ ដែលនោះគឺជាសុបិនរួមរបស់គ្រួសារសម្ព័ន្ធយើង”មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់”។ ជឿទុកចិត្តពុកចុះ ពុកអាចធ្វើបាន។ “ជនជាតិខ្មែរ”នេះ នឹងបាត់បង់ឱកាសមាសរហូតដល់រលាយផែនដី។ សុបិនបង្កើតទឹកដីថ្មីសំរាប់ពូជសាសន៍ថ្មីរបស់ពួកយើង វាងាយ វាឆាប់ដល់ជាងការដែលយើងប្រយុទ្ធដើម្បីកែប្រែសំរាមនៅលើទឹកដីនៃជនជាតិខ្មែរនេះណាកូន។។។

     

     

យោងចំណារដ៏ខ្ពង់ខ្ពស់របស់…

source: http://vayofm.com/news/detail/73047-963520536.html

អ្នកទោសខ្មែរនៅក្រៅប្រទេស រដ្ឋស្នើសុំឲ្យបញ្ជូនមកដាក់គុកនៅក្នុងស្រុកវិញ។ តែនេះអ្នកទោសចង់មកវិញបែរជាអ្នកដឹកនាំមិនឲ្យចូលមកទទួលទោស។  តើមានច្បាប់ត្រង់ចំណុចណាមួយដែលចែងពីការមិនឲ្យជនជាតិខ្មែរចូលស្រុកវិញ ហើយបើមាន តើខ្មែរមា្នក់នោះត្រូវមានកំហុសអ្វីខ្លះ ដែលត្រូវហាមចូលស្រុក?  លិខិតនេេះយោងតាមចំណាររបស់នាយករដ្ឋមន្រ្តី តែមួយមុខប៉ុណ្ណោះ មិនមែនយោងតាមរដ្ឋធម្មនុញ្ញឬច្បាប់ណាមួយឡើយ។

នាយករដ្ឋមន្រ្តីបានសន្យាជាដាច់ខាតហើយបើចុះហត្ថលេខាលើកលែងទោសឲ្យសម រង្សីចូលស្រុក នោះសុខចិត្តកាត់ដៃចោល។ មួយរយៈនេះសម រង្សីបានសន្យាថានឹងមកស្រុកខ្មែរវិញ បើមកមែននោះអាចមានការប៉ះទង្គិចគ្នាពេលចាប់ខ្លួន ឬ បាតុកម្មទាមទារដោះលែង។ បើដូច្នេោះមែនហើយបញ្ហាដោះស្រាយមិនចេញ នាយកដ្ឋមន្រ្តីអាចបង្ខំចិត្តស្នើក្សត្រលើកលែងទោសដូចកាលពីឆ្នាំ២០១៣។  បើនាយករដ្ឋមន្រ្តីលើកលែងទោសឲ្យមែន នោះគាត់ត្រូវគោរពពាក្យសន្យា គឺត្រូវកាត់ដៃចោល។ ដូច្នោះគឺមិនឲ្យចូលស្រុកតែម្តងទៅគឺគ្មាន ការប៉ះទង្គិច បាតុកម្ម ឬ លើកលែងទោសអ្វីទេ។ សម រង្សីធ្លាប់សន្យាម្តងរួចមកហើយថាមកស្រុកខ្មែរវិញ ទោះបីជាគេយកគាត់ទៅធ្វើអ្វីក៍ព្រមដែរ តែក្រោយមក មិនបានធ្វើតាមការសន្យាឡើយ។  លើកនេះសន្យាទៀតហើយ តែបើចង់ចូលក៍ចូកមកបានដែរព្រោះគេបិទផ្លូវ បិទទ្វារផ្ទះមិនឲ្យចូល។ ការបិទផ្លូវមិនឲ្យចូលស្រុកអាចចំនេេញទាំងបក្សលេខ៤និងសម រង្សីខ្លួនឯង ព្រោះមិនចង់ចូលស្រុកស្រាប់ផង ហើយ កុំឲ្យគេថាមិនចេះគោរពពាក្យសន្យាជាច្រើនលើកច្រើនសារមកហើយ។ មេបក្សលេខ៧មានលេសមួយនេះសម្រាប់នៅក្រៅស្រុកកុំឲ្យអ្នកគាំទ្រខូចចិត្ត ខឹងគាត់ ហើយថាគ្មានភាពក្លាហាន ដូចលោកតាម៉ម សូណង់ដូរ ទោះបីមានដីការចាប់ខ្លួនក៍គាត់ហ៊ានចូលស្រុកវិញឲ្យគេចាប់ខ្លួនតាមសសម្រួល។

បើនាយករដ្ឋមន្រ្តីចេញបញ្ជារឲ្យថ្នាក់ក្រោម ឬ ចេញអនុក្រឹតអ្វីមួយខុស ឬ បំពានច្បាប់រដ្ឋធម្មនុញ្ញ តើស្ថាប័នណា ឬនរណាហ៊ានដាក់ទោស ឬ ចាប់ខ្លួនគាត់?

 

ពេជ្រមួយគ្រាប់ និងកូនដង្កូវមួយ

 

អ្នកមិនគាំទ្រលោកពូ ខឹម វាសនា មួយចំនួនគិតថា ខឹមវាសនាជាកូនចៅបក្សប្រជាជនបង្កើតឡើង ខឹម វាសនា ជាមនុស្សឡប់ៗ ជាមនុស្សឆ្កួត ជាមនុស្សបែកកាមាដ្ឋាន ជាធ្មិលអត់សាសនា ជាមនុស្សបោកប្រាស់លុយគេ ជាដើម។ ចំពោះអ្នកគាំទ្រវិញ ខឹម វាសនា គិតជា ខឹម វាសនាជាមនុស្សដែលល្អកម្ររកបាន ជាមនុស្សមានបេះដូងបរិសុទ្ធចំពោះជាតិ មានសុចរិតភាព មានទស្សនៈល្អ កំពុងដើរលើមាគាឈានទៅរកការផ្លាស់ប្តូរ និងសង្រ្គោះជាតិពិតប្រាកដ។ មេមាន់ដែលកាយដីឃើញពេជ្រមួយគ្រាប់ និងកូនដង្កូវមួយ។ កូនដង្កូវមានតម្លៃចំពោះមាន់ណាស់ ប៉ុន្តែពេជ្រគ្មានតម្លៃទាល់តែសោះចំពោះមេមាន់។ ពេជ្រមានតម្លៃចំពោះមនុស្ស។ តើ ខឹម វាសនាជាពេជ្រ ឬ កូនដង្គូវ? តើអ្នកមិនគាំទ្រខឹមវាសនា ជាមនុស្ស ឬ មាន់?(រៀន ពុទ្ធិOctober 21, 2013)