វិទ្យុABC FM 107.5ថានៅយប់ថ្ងៃទី១៥កញ្ញាស្ទះផ្លូវដោយសារបាតុករ

កំឡុងពេលបីថ្ងៃគឺថ្ងៃទី១៥ ទី១៦ និងទី១៧ខែកញ្ញា ឆ្នាំ២០១២ ដែលគណបក្សសង្រ្គោះជាតិ ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ វិទ្យុ ABC 107.5 FM បានបង្ហាញការមិនពេញចិត្តចំពោះ បាតុកម្មនោះឡើយ។ អាចារ្យអេដែលពូកែនិយាយ និង បុគ្គលិកវិទ្យុមួយចំនួនបាននិយាយ តាមវិទ្យុដោយបញ្ចុះបញ្ចូលមិនឲ្យប្រជាជនចូលរួមធ្វើបាតុកម្ម និង ឲ្យអ្នកដែលមកធ្វើបាតុកម្ម វិលត្រឡប់ទៅផ្ទះវិញ។ អាចារ្យអេបានលើកឡើងពីគ្រោះថ្នាក់ជាយថាហេតុដែលអាចនឹងកើត មានកំពុងពេលធ្វើបាតុកម្មជាពិសេសនៅពេលយប់ ព្រោះអាចនឹងមានជនទី៣ចូលមកបង្ក ជាចលាចល។ ម៉្យាងវិញទៀតអាចារ្យអេ បានបន្ទោសអ្នកដឹកនាំបាតុកម្មដោយចោទថា បាតុកម្មនេះធ្វើឲ្យប្រជាជនមានការភ័យខ្លាច ការបាត់បង់ភ្ញៀវទេសចរ អ្នកវិនិយោគ ការប៉ះពាល់ដល់អ្នករកស៊ី ការស្ទះចរាចរណ៍ជាដើម។ អាចារ្យអេ ចោទមេដឹកនាំគណបក្ស ប្រឆាំងថាធ្វើបាតុកម្មដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបាតុកម្មនេះទោះបីជាមាន ការបង្រ្កាបដល់ដំណាក់កាលចុងក្រោយដែលមានមនុស្សរាប់ម៉ឺននាក់ស្លាប់ក៍ គេមិនព្រមចុះ ចេញពីដំណែងជាដាច់ខាត។ នោះមានន័យថាទោះបីបក្សប្រឆាំងធ្វើយ៉ាងមេចក៍ដោយ ក៍បក្សប្រជាជនមិនព្រមបោះបង់កៅអីជាដាច់ខាត។នៅយប់ថ្ងៃទី១៥ កញ្ញាឆ្នាំ២០១៣ ទីក្រុង ភ្នំពេញមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង អ្នកទូរស័ព្ទចូលវិទ្យុ ABC 107.5 FM មួយចំនួន បានបន្ទោសទៅលើអ្នកធ្វើបាតុកម្មដែលជាមូលហេតុបណ្តាលឲ្យផ្លូវកកស្ទះ ហើយអ្នកជំងឺ មួយចំនួនបានស្លាប់ដោយសារផ្លូវស្ទះមិនអាចដឹកចូលមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់បាន ទាន់ពេលវលា។

តើផ្លូវនៅរាជធានីភ្នំពេញកកស្ទះនៅយប់ថ្ងៃទី១៥ខែកញ្ញា បណ្តាលមកពីការធ្វើបាតុកម្មរបស់ គណបក្សសង្រ្គោះជាតិ ឬទេ?

មហាវិថីនិងផ្លូវសំខាន់ៗមួយចំនួនត្រូវបានប៉ូលីសបិទដោយរនាំងបន្លាលួសយ៉ាងក្រាសដើម្បី រារាំងមិនឲ្យមនុស្សឆ្លងកាត់ ជាពិសេសបាតុករ។ ជាធម្មតា ភ្នំពេញនៅពេលព្រឹកនិងពេលល្ងាច តែងតែស្ទះចរាចរណ៍នៅតាមមហាវិថីនិងផ្លូវមួយចំនួន ទោះបីជាផ្លូវទាំងនោះមិនត្រូវបានបិទ ក៍ដោយ។ ដូច្នេះ ការដាក់របាំងបន្លាលួសបិទមហាវិថីនិងផ្លូវមួយចំនួន បណ្តាលឲ្យមានការ កកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅយប់ថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១៣។ តើហេតុអ្វីបានជាមាន ការបិទផ្លូវ?  ការបិទផ្លូវដោយសារប៉ូលីសខ្លាចបាតុកម្មទៅធ្វើបាតុកម្មនៅកន្លែងមួយចំនួនដូចជា គេហដ្ឋានដ៍ស្គឹមស្កៃនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ទីស្នាក់ការជ.គ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ជាដើម។ នោះគ្រាន់តែជាការភ័យខ្លាចរបស់ប៉ូលីសតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងបាតុករមិន បានធ្វើបាតុកម្មនៅកន្លែងផ្សេងក្រៅពីនៅជុំវិញទីលានប្រជាធិបតេយ្យឡើយ។ នៅថ្ងៃទី១៦និង ទី១៧ កញ្ញា ប៉ូលីសបានសម្រេចចិត្តបើកផ្លូវមួយចំនួនឲ្យប្រជាជនធ្វើដំណើរឡើងវិញ ហើយ ស្ថានភាពចរាចរណ៍បានវិលទៅរកភាពធម្មតាវិញ ទោះបីជាពេលនោះមានបាតុកម្មក៍ដោយ។ សរុបមក ការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅយប់ថ្ងៃទី១៥ខែកញ្ញាមិនមែនជាកំហុសរបស់ បាតុករ ឬ គណបក្សសង្រ្គោះជាតិនោះទេ ពីព្រោះបាតុករមិនបានធ្វើបាតុកម្មបិទផ្លូវ ឬ បិទមហាវិថីណាមួយឡើយ គឺបាតុករធ្វើបាតុកម្មនៅនឹងមួយកន្លែងដែលត្រូវបានក្រសួង មហាផ្ទៃអនុញ្ញាត។ដូច្នេះការកកស្ទះនោះដោយសារការដាក់របាំងបន្លាលួសបិទផ្លូវនិងមហាវិថី សំខាន់ៗដែលតែងតែ មានសកម្មភាពចរាចរណ៍មមាញឹក។

1239733_182602281927095_1103420060_n

បញ្ចេញមតិ